ពិភពលោកកំពុងត្រូវបានញាំញីដោយវីរុសកូវីដ-១៩ ហើយកម្ពុជាយើងក៏រងនូវការឆ្លងរីករាលដាល ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ

អត្ថបទដោយ៖
ធី ដា

ក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល និងព្យាបាលអ្នកដែលបានផ្ទុកវីរុសកូវីដ-១៩។ ក្នុងស្មារតីនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្តាក្រសួងស្ថាប័ន បានធ្វើការប្តេជ្ញារក្នុងស្មារតីខ្មែរតែមួយ ហើយបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងបានសម្របសម្រួល ឧបត្ថម្ភគាំទ្រជាសម្ភារការពារ អាហារ ភេសជ្ជៈ និងថវិកាលើកទឹកចិត្តក្រុមគ្រូពេទ្យ។

ជាងនេះទៅទៀត ចំពោះមុខស្ថានភាពដ៏លំបាកនេះសមាជិកសមាជិការជាច្រើនទៀត បានចូលរួមជាថវិកា និងសម្ភារនានា ដើម្បីលើកទឹកចិត្តប្រតិបត្តិករជួរមុខឱ្យមានការផ្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩។

ទឹកចិត្ត និងសកម្មភាពដ៏ប្រពៃនេះ បង្ហាញពីស្មារតីសាមគ្គីភាពនៃមហាគ្រូសារខ្មែរ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្ថានភាពដ៏លំបាក ហើយយើងជឿជាក់ថានឹងអាចបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលធ្វើឱ្យយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner