អភិបាលរាជធានី ចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកកូវីដ១៩ នៅវិទ្យាល័យ ជា សុីម សាមគ្គី ដែលត្រៀមនឹងដឹកអ្នកជំងឺចូលសម្រាកព្យាបាលនៅវេលាម៉ោង៩យប់នេះ

អត្ថបទដោយ៖
ធី ដា

នាព្រលប់ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅវិទ្យាល័យ ជា សុីម សាមគ្គី ដោយរដ្ឋបាលរាជធានីភ្នំពេញត្រៀមនឹងដឹកអ្នកជំងឺចូលសម្រាកព្យាបាលនៅវេលាម៉ោង៩យប់នេះ ហើយការរៀបចំក្នុងមួយបន្ទប់ដាក់បានរហូតដល់៨នាក់ ក្នុងនោះវិទ្យាល័យ ជា សុីម សាមគ្គី អាចដាក់បានជាង៣០០នាក់សម្រាប់សម្រាកនិងព្យាបាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner