អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនបានចេញពីតំបន់ហានិភ័យខ្ពស់

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងក្រុមគ្រូពេទ្យ អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនស្ថិនបានចេញពីតំបន់ហានិភ័យខ្ពស់។

អនុប្រធានផ្សារអូឬស្សីដែលសមត្ថកិច្ចឃាត់ខ្លួនធ្វើចត្តាឡីស័កខាងលើនេះមានឈ្មោះ ឆាយ ធារ៉េន អាយុ៤២ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ ក្នុងតំបន់ហានិភ័យខ្ពស់ ចូលមកក្នុងមូលដ្ឋាន កន្លងមកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលនៅផ្សារអូឫស្សីបានផ្ទុះនៅករណីឆ្លងកូវីត19 ខ្លាំង ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ អាជ្ញាធរខេត្ត បានទទួលដំណឹងនេះហើយទើបនៅរសៀលថ្ងៃទី០៩ អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានចុះមកយកបុរសខាងលើបញ្ជូនតាមរថយន្តរបស់មន្ទីរសុខាភិបាល ទៅធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃនេះថាបុគ្គលឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធាន ផ្សារអូឬស្សី បុរសរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ ម្តងហើយនៅថ្ងៃទី៦ ខែមរសា ឆ្នាំ២០២១ វេលាម៉ោង៣,០០នៅ វិទ្យាល័យបាក់ទូក គ្រូពេទ្យតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ ប៉ុន្តែមិនទាន់លទ្ធផលមិនទាន់ទទួលបាននៅឡើយទេទេ។ លោកបន្តថា ដើម្បីបញ្ចៀសករណីឆ្លងណាមួយក្នុងសហគមន៍នោះអាជ្ញាធរនិងក្រុមគ្រូពេទ្យបានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀតនិងងាយស្រួលយកសំណាក់បន្តទៀត។

ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានធ្វើការអំពាវនាវទៅដល់បងប្អូនបនរជាពលរដ្ឋទាំងអស់ ដែលមានបងប្អូនសាច់ញាតិនៅខេត្តកំពង់ឆ្នាំង សូមកុំវិលត្រឡប់ចូលមកក្នុងទឹកដីខេត្តអោយសោះ បើមិនដូច្នោះទេអាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូនយកទៅធ្វើចត្តាឡីស័កទាំងអស់ ហើយនេះគឺជាវិធានការការពារទប់ស្កាត់ករណីរីករាលដាលឆ្លងនៅកូវីដ-១០នៅក្នុងសហគមន៍ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner