ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់២ពាន់៤៩៦ (Video Inside)

រាជធានីភ្នំពេញមានការឆ្លងខ្ពស់បំផុត មិនធ្លាប់ជួបប្រទះ ដោយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មី មានចំនួន៥៤៤ករណី ក្នុងចំណោមការឆ្លង៥៧៦ករណីនៅតាមបណ្តារាជធានីនិងខេត្តចំនួន៦។ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ បានដាក់ចេញនូវបំរាមគោចរ, ការបិទរង្គសាលនិងទីកន្លែងសប្បាយដ្ឋាន និងក្លឹបកំសាន្តនានាទាំងអស់ក្នុងរាជធានី ប៉ុន្តែការឆ្លងនៅតែមានការកើនខ្ពស់។ កាលពីម្សិលការឆ្លងក្នុងរាជធានីមាន ១០៣ករណី ប៉ុន្តែការឆ្លងរយៈពេល២៤ម៉ោងចុងក្រោយ បានកើនជាង៥ដង និងជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់កើត មានចាប់តាំងពីមានការផ្ទុះដំបូងចុងខែមករាឆ្នាំ២០២០នោះមក។

គិតត្រឹមរយៈពេល៥១ថ្ងៃគត់ចាប់តាំងពីមានការផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ជាលើកទី៣ តាំងពីថ្ងៃទី២០ កុម្ភៈនោះមក ចំនួនមនុស្សដែលបានឆ្លងកូវីដ១៩ក្នុងសហគមន៍ បានកើនឡើងដល់៣ពាន់៧២ករណីហើយ។ យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលឆ្លងច្រើនក្នុងសហគមន៍ ក្រៅពីខេត្តរាជធានីភ្នំពេញដែលមាន ចំនួន៥៤៤ករណីរួចមកនេះ, ខេត្តស្វាយរៀងមានការឆ្លងចំនួន១៦ករណីដែលកើនលើស៥ដងធៀបនឹងការឆ្លង ម្សិលមិញ, ខេត្តព្រះសីហនុចំនួន១២ករណីកើនឡើង៤ដងបើប្រៀបធៀបនឹងម្សិលមិញ, ខេត្តកណ្តាលមានមួយ ករណី និងខេត្តកំពង់ចាម១ករណី។ ការក្នុងឆ្លងសហគមន៍នៅថ្ងៃនេះមានលើជនជាតិខ្មែរចំនួន៥៧០នាក់, លើ ជនជាតិចិនចំនួន៣នាក់និងជនជាតិវៀតណាមចំនួន៣នាក់។

គិតចាប់ តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក ខេត្តនិងរាជធានីដែលរងការ ឆ្លងចូលក្នុងសហគមន៍ មានចំនួន១៩ខេត្តនិងរាជធានី ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្ត បាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, និង ខេត្តប៉ៃលិន។

https://www.youtube.com/watch?v=zLA4m0CmvOo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner