ក្រសួងសុខាភិបាល ជម្រុញការចាក់វ៉ាក់សាំងលើកម្មកររោងចក្រ (Video Inside)

កម្មកររោងចក្រក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល គឺជាគោលដៅអាទិភាពនៃការជម្រុញចាក់វ៉ាក់សាំង បង្កាកូវីដ១៩។ ការជម្រុញចាក់វ៉ាក់សាំងលើកម្មករតាមរោងចក្រ គឺនៅទន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញ ផ្ទុះ ឆ្លងរាតត្បាតកូវីដ១៩ បានឈានទៅដល់កម្មករតាមរោងចក្រខ្លះនោះហើយ។ កាលពីម្សិលមិញ កម្មករក្នុងរោង ចក្រកាត់ដេរឌីនហាន មានមនុស្សឆ្លងកូវីដ១៩ចំនួន៥៤នាក់។ ការជម្រុញចាក់វ៉ាក់សាំងលើកម្មករ បានធ្វើឡើង ទន្ទឹមនឹងការបើកដំណើរការនូវមណ្ឌលចាក់វ៉ាក់សាំងចំនួន៤ទីតាំងបន្ថែមទៀត នៅថ្ងៃទី៩មេសានេះ ដែលនាំឲ្យ ទីតាំងរៀបចំចាក់វ៉ាក់សាំងដល់កម្មករបានកើនដល់៨កន្លែងហើយ។ ទីតាំងថ្មីទាំង៤នោះរួមមាននៅសួនឧស្សាហកម្មវឌ្ឍនៈ១ ផ្លូវវេងស្រេង,រោងចក្រ សិនចូវ ផ្លូវវេងស្រេង, សួន ឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣, និងរោងចក្រ Marvel។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ដែលជាប្រធានអនុគណៈកម្មការចំពោះ កិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងថាទីតាំងទាំង៤ ដែលបានបើកបន្ថែមទៀតនៅថ្ងៃទី៩ មេសានេះ អាចនឹងចាក់ជូនកម្មករនិយោជិត បានប្រមាណ៣ពាន់៥០០នាក់ ក្នុងមួយថ្ងៃ និងសរុបបាន៧ពាន់ នាក់ក្នុងទីតាំងចំនួន៨។ លោករដ្ឋលេខាធិការហេងសួរ បានថ្លែងបញ្ជាក់ថា ប៉ុន្តែចាប់ពីសប្តាហ៍ក្រោយទៅ ក្រសួងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនកម្មករនិយោជិតឱ្យបាន ១ម៉ឺនទៅ១ម៉ឺន២ពាន់នាក់ក្នុងមួយថ្ងៃ។ លោកហេងសួរបានថ្លែងបង្ហាញការចាក់អាទិភាពលើកម្មករនៅរាជធានី និងនៅខេត្តកណ្តាលដែលមានការផ្ទុះឆ្លងខ្លាំងនោះសិន មុននឹងពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ។

https://www.youtube.com/watch?v=YXU5KgqNjAA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner