ខេត្តកំពង់ធំ រកឃើញការឆ្លងថ្មីម្នាក់ (Video Inside)

ខេត្តកំពង់ធំដែលទើបនឹងព្យាបាលជាសះស្បើយអ្នកឆ្លងកូវីដ១៩ បានរកឃើញអ្នកឆ្លងថ្មីម្នាក់នៅថ្ងៃទី៩មេសា នេះ។ យោងតាមរដ្ឋបាលខេត្ត យុវជនអាយុ២០ឆ្នាំម្នាក់ឈ្មោះ ឃីម សុប៉ិន រស់នៅភូមិស្រះសំបួរ ឃុំពង្រ នៃ ស្រុកតាំងគោក ត្រូវគេរកឃើញបានឆ្លងកូវីដ១៩ ដែលគេជឿថាបានឆ្លងពីស្ត្រីម្នាក់ដែលមានវិជ្ជមានកូវីដ១៩។ ឈ្មោះ ឃីម សុប៉ិន នោះគឺជាជាងធ្វើតុទូនៅម្ដុំផ្សារត្រពាំងថ្លឹង និងបានស្នាក់នៅក្នុងបន្ទប់ជួលមួយដែលមាន មនុស្ស៣នាក់រស់នោះ ក្នុងនោះគឺរួមមានស្ត្រីម្នាក់ដែលគេរកឃើញឆ្លងកូវីដ១៩កាលពីថ្ងៃទី៥មេសា។

សេចក្តី រាយការណ៍បញ្ជាក់ថាឈ្មោះ ឃឹម សុប៉ិន នោះ កាលពីថ្ងៃទី៥មេសា បានធ្វើដំណើរតាមម៉ូតូជាមួយនឹងស្ត្រីកើត កូវីដ១៩នោះមកកាន់ស្រុកកំណើត។ ឈ្មោះ ឃីម សុប៉ិន ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំរួចហើយ, ចំណែកអ្នកពាក់ព័ន្ធ៤នាក់ក្នុងក្រុមគ្រួសារ ត្រូវបានគេដាក់ធ្វើចត្តាឡីស័កនៅក្នុង ខេត្តនោះផងដែរ។

https://www.youtube.com/watch?v=o5HtKtZqNMw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner