ការចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១ បានជាង៨១ម៉ឺន៥ពាន់នាក់, ដូសទី២ បាន២៥៧,៤៣៤ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងដូសលើកទី១ សរុបទូទាំងប្រទេស មានចំនួនកើនដល់ជាង៨១ ម៉ឺន៥ពាន់នាក់ និងដូសលើកទី២មានចំនួនជាង២៥ម៉ឺន៧ពាន់នាក់។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ ដែលវ៉ាក់សាំងទាំងនោះមានបីប្រភេទគឺ វ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់,និងវ៉ាក់សាំង AstraZeneca ។

យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៨មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយ ជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៦១ម៉ឺន៥ពាន់៥២៨នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មាន ចំនួន១៤ម៉ឺន២ពាន់៣១០នាក់។ ចំណែកការចាក់លើកងកម្លាំងប្រដាប់អាវុធនោះវិញ យោងតាមក្រសួងការពារ ជាតិ ចំនួនអ្នកបានចាក់ដូសទីមួយ បានកើនដល់២០ម៉ឺន៤៤៦នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១១ម៉ឺន ៥ពាន់១២៤នាក់។ បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៨មេសា ទាំងស៊ី វិលនិងយោធា មានចំនួន៨១ម៉ឺន៥ពាន់៩៧៤នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៥ម៉ឺន៧ពាន់៤៣៤នាក់។

https://www.youtube.com/watch?v=etp8j_1Yr9w
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner