បំរាមបិទការឆ្លងកាត់ខេត្ត ប៉ះទង្គិចដល់អ្នកចាក់វ៉ាក់សាំងដូសលើកទី១ (Video Inside)

សេចក្តីសម្រេចបិទបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ មិនឲ្យមានការឆ្លងចេញចូលកាត់ខេត្ត និងរាជធានី បាននាំឲ្យប៉ះពាល់មនុស្សមួយចំនួនដែលនឹងតម្រូវធ្វើការចាក់វ៉ាក់សាំងដូសលើកទី២។ សេចក្តីរាយការណ៍បានបង្ហាញថា មានមនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំងដូសលើកទី១ហើយ បានជាប់ដំណើរនៅតាមបណ្តាខេត្តដោយ មិនអាចធ្វើដំណើរវិលត្រឡប់ទៅកាន់ទីកន្លែងដែលមានការចាក់វ៉ាក់សាំងដូសលើកទី១នោះបានឡើយ។

យោងតាមប្រសាសន៍របស់លោកស្រី ឳ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ បានថ្លែងថាមានសេចក្តីស្នើមកជាច្រើនជុំវិញអ្នកចាក់ដូសលើកទី១ មិនអាចវិលត្រឡប់មកធ្វើការចាក់វ៉ាក់ សាំងដូសលើកទី២បាន ដោយសារតែសេចក្តីសម្រេចបិទការឆ្លងចេញចូលកាត់ខេត្តនិងរាជធានី។ យោងតាម ក្រុមមន្ត្រីជំនាញ ភាពអាក់ខាននិងយឺតយូរមិនបានចាក់បង្កាដូសលើកទី២ នឹងធ្វើឲ្យការចាក់ដូសលើកទី១ចំពោះ បុគ្គលនោះ នឹងរងភាពអាសារបង់ឥតប្រយោជន៍។ លោកស្រី ឳ វណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខាភិ បាលផងដែរនោះ ក្នុងសារសម្លេងមួយទៅកាន់អភិបាលខេត្តនិងរាជធានីដែលជាអនុប្រធានគណៈកម្មការចំពោះ កិច្ចលើការងារចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ លោកស្រីបានថ្លែងទទួចស្នើរកការជួយសម្រួលឲ្យអ្នកចាក់លើក ដូសលើកទី១ អាចធ្វើដំណើរឆ្លងកាត់ដើម្បីការចាក់ដូសលើកទី២។

យោងតាមក្រសួងសុខាភិបាលចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងដូសទី១ មានសារុបជាង៨១ម៉ឺន៥ពាន់នាក់ ប៉ុន្តែគេមិនដឹងថាតើចំនួនមនុស្សដែលជាប់នៅតាមបណ្តាខេត្តនានាមិនអាចវិលត្រឡប់មករកការចាក់ជាលើកទី ២បាននេះ មានចំនួនប៉ុន្មាននាក់នោះឡើយ។

https://www.youtube.com/watch?v=buYerIZogys
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner