ផ្សារដើមគ មានអ្នកឆ្លងកូវីដ១៩ ចូលទិញបន្លែត្រីសាច់ (Video Inside)

ផ្សារដើមគ ដែលបន្តបើកការធ្វើអាជីវកម្មនាកណ្តាលរាជធានី ត្រូវគេរកឃើញមានមនុស្សឆ្លងកូវីដ១៩ បានចូលទៅកាន់ទីផ្សារនោះ។ ផ្សារដើមគ គឺជាផ្សារលក់បោះដុំនូវបន្លែផ្លៃឈើ, ត្រីសាច់នានា ដែលជាកន្លែងចែកចាយ និងផ្គត់ផ្គង់នៅទូទាំងរាជធានីនិងថែមទាំងខេត្តខ្លះថែមទៀត។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានជូន ដំណឹងនៅថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅផ្សារដើមគ នៅថ្ងៃទី២មេសា និងបានទិញបន្លែ ត្រី សាច់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារដើមគ រាជធានីភ្នំពេញ ត្រូវតាមដានសុខភាពរបស់ខ្លួន ហើយចំពោះអ្នកដែលត្រូវមកផ្សារ ត្រូវពាក់ម៉ាស់, រក្សាគម្លាត នៅ ពេលទៅផ្សារ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់ អ្នកលក់ដូរ និងអ្នកដើរផ្សារនៅ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅ ធ្វើតេស្ដរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខ ភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=UTIXIAweKP8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner