ក្រុមហ៊ុន Pfizer-BioNTech ស្នើសុំអាជ្ញាធរអាមេរិក ដើម្បីអនុញ្ញាតអោយមានការចាក់វ៉ាក់សាំងការពារ Covid-19 ដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក

អាមេរិក៖ ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) បញ្ជាក់ថា ពួកគេបានធ្វើការស្នើសុំមួយទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) រួច រាល់ហើយ ក្នុងគោលបំណងអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទៅដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក ដែលមានអាយុចន្លោះពី១២ដល់១៥ឆ្នាំ ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ដែលជាប្រភេទតម្រូវអោយចាក់ពីរដូសខាងលើ កន្លងមកនេះត្រូវបានអាជ្ញាធររបស់សហរដ្ឋអាមេរិកអនុម័តអោយចាក់ទៅលើមនុស្ស ដែលមានវ័យចាប់ពី១៦ឆ្នាំឡើងទៅប៉ុណ្ណោះ ។

ប៉ុន្តែការស្នើសុំខាងលើនេះ បានកើតមានឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយក្រុមហ៊ុនភីហ្វីហ្សឺ-បាយអូអិនធិច បានបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួនទៅលើក្មេងៗអាយុចន្លោះពី១២ដល់១៥ឆ្នាំចំនួន ២,២៦០ នាក់នៅសហរដ្ឋអាមេរិកផ្ទាល់ និងបានបង្ហាញប្រសិទ្ធភាព១០០ភាគរយប្រឆាំងវីរុសកូវីដ១៩ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner