អង្គការសុខភាពពិភពលោក WHO ថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំង Covid-19

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះ បានថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំងបង្ការវីរុកូវីដ១៩ ដោយបានគូសបញ្ជាក់ថា បណ្តាប្រទេសជាច្រើនលើពិភពលោកនៅតែមិនមានការការពារ ។

បើតាមរបាយការណ៍សរុបរបស់សារព័ត៌មាន AFP វ៉ាក់សាំងCOVID-19ចំនួន ៧៣២លានដូសត្រូវបានប្រើប្រាស់ក្នុងតំបន់យ៉ាងតិចចំនួន ១៩៥ នៅជុំវិញពិភពលោក ។ ហើយប្រហែល៤៩ភាគរយនៃដូសវ៉ាក់សាំងទាំងនោះ ត្រូវបានចាក់ជូនប្រជាជននៃប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈដែលប្រទេសទាំងនេះតំណាងប្រមាណ១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ជុំវិញបញ្ហានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងរិះគន់ដល់ប្រទេសអ្នកមាន ដែលបានទិញវ៉ាក់សាំងស្តុកទុកសម្រាប់តែប្រទេសខ្លួនឯង ធ្វើអោយផ្ទុះនូវការខ្វះខាតវ៉ាក់សាំងដែលមានសម្រាប់ប្រទេសក្រីក្រ ។

លោក ថេដ្រូស បានថ្លែងសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅតែមានអតុល្យភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការចែកចាយវ៉ាក់សាំងសកល និងថា ក្នុងចំណោមប្រទេសចំនួន២២០ប្រទេស និងតំបន់ មានតែ១៩៤ប៉ុណ្ណោះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងហើយ ខណៈដែល២៦ប្រទេសទៀតមិនទាន់បានចាប់ផ្តើមនៅឡើយទេ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner