វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន J&J កំពុងស្ថិតក្រោមការពិនិត្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៅក្នុងខ្លួនអ្នកប្រើប្រាស់

បរទេស៖ និយ័តករឱសថអឺរ៉ុបនៅថ្ងៃសុក្រនេះនិយាយថា ខ្លួនបាននិងកំពុងធ្វើការត្រួតពិនិត្យឡើងវិញដ៏កម្រមួយ ជុំវិញបញ្ហាកំណកឈាមនៅក្នុងខ្លួនមនុស្សចំនួន៤នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ។

ជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិច (email) ថា បច្ចុប្បន្ននេះ នៅពុំទាន់ដឹងអំពីទំនាក់ទំនងណាមួយ ដែលមានជាប់ទាក់ទងនឹងករណីកំណកឈាមដ៏កម្រ និងការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនខ្លួននៅឡើយទេ ។ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបន្ថែមថា ខ្លួនបានដឹងអំពីរបាយការណ៍ដ៏កម្រ នៃករណីកំណកឈាមក្នុងបុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយក៏កំពុងធ្វើការជាមួយនិយ័តករ ដើម្បីធ្វើការវាយតម្លៃទិន្នន័យ និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ ។

ទន្ទឹមគ្នា គណៈកម្មាធិការសុវត្ថិភាពរបស់ទីភ្នាក់ងារឱសថអឺរ៉ុបក៏បាននិងកំពុងធ្វើការត្រួតពិនិត្យផងដែរ ថាតើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានការផ្សារភ្ជាប់ជាមួយនឹងករណីកំណកឈាមដ៏កម្រយ៉ាងដូចម្តេច និងបាននិយាយថា ឥឡូវនេះ ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃរោគសញ្ញាលេចធ្លាយ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរបស់ AstraZeneca ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner