ស.ស.យ.ក​ រាជធានីភ្នំពេញ បាននាំយកអំណោយសម្ភារៈ និងថវិកាមួយចំនួន ជូនលោក រស់ សុភ័ក្ត ប្រធាន​ ស.ស.យ.ក ខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
ធី ដា

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:១០នាទីព្រឹក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈ លោក សន ប៊ុន មាន បាននាំយកម៉ាស់ចំនួន ១០ប្រអប់ បដាផ្សព្វផ្សាយការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន២ផ្លាំង ទឹកសុទ្ធចំនួន ២០កេស និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ប្រគល់ជូនលោក រស់ សុភ័ក្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ ដើម្បីចែកជូនយុវជនខណ្ឌច្បារអំពៅ ដែលបានបំពេញភារកិច្ចសម្របសម្រួលយ៉ាងមម៉ាញឹកក្នុងការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាប្រជុំវង្សបឹងឈូក ក្នុងសង្កាត់និរោធ ។

លោក រស់ សុភ័ក្ត ជួសមុខឱ្យយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ សូមទេវតាឆ្នាំថ្មីប្រោសព្រំប្រសិទ្ធិពរជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ចម្រុងចម្រើន សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner