ស.ស.យ.ក ខណ្ឌបឹងកេងកង បានគោរពថ្លែងអំណរគុណឯកឧត្ដម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភទឹកសុទ្ធ ម៉ាស់ និងថវិកាមួយចំនួនធំ

អត្ថបទដោយ៖
ធី ដា

សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌបឹងកេងកង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភទឹកសុទ្ធ ម៉ាស់ និងថវិកាមួយចំនួនធំ តាមរយ:ក្រុមការងារលេខាធិការដ្ឋានស.ស.យ.ក រាជធានីភ្នំពេញដឹកនាំដោយលោក សន ប៊ុនមាន ជូនដល់ក្រុមការងារយុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុងយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដើម្បីទុកប្រើប្រាស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សម្ភារៈផ្តល់ជូនរួមមាន÷
-ម៉ាស់ចំនួន ៥០០
-ទឹកសុទ្ធ ២០កេស
-បដា(៣កុំ ៣ការពារ) ០២ផ្ទាំង
-ថវិការចំនួន ៤លានរៀល។

🙏កនុងឱកាសដ៏មានតម្លៃនេះ ជំនួសមុខអោយក្រុមការងារទាំងអស់ សូមគោរពជូនពរ ប្រសិទ្ធិពរជ័យជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងជួបពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner