អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានឃាត់ខ្លួនអនុប្រធានផ្សារអូឬស្សី ដែលចូលមកខេត្តកំពង់ឆ្នាំងរួចបញ្ជូនទៅធ្វើចត្តាឡីស័ក
អនុប្រធានផ្សារអូឬស្សី ដែលសមត្ថកិច្ចឃាត់ខ្លួនធ្វើចត្តាឡីស័កខាងលើនេះមានឈ្មោះ ឆាយ ធារ៉េន អាយុ៤២ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ ក្នុងតំបន់ហានិភ័យខ្ពស់ ចូលមកក្នុងមូលដ្ឋាន ដែលកន្លងមកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារអូឫស្សីបានផ្ទុះនៅករណីឆ្លងកូវីត19 ខ្លាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី៨ ខែមេសា ២០២១ អាជ្ញាធរខេត្តបានទទួលដំណឹងនេះហើយទើបនៅរសៀលថ្ងៃទី០៩ អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានមកយកបុរសខាងលើបញ្ជូនតាមរថយន្តរបស់មន្ទីរសុខាភិបាល ទៅធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់អោយដឹងនៅវេលាម៉ោង៦ និង២០ នាទីថ្ងៃទី៩មេសា២០២១ថា ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធាន ផ្សារអូឬស្សី បុរសរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ ម្តងហើយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣,០០នៅ វិទ្យាល័យបាក់ទូក គ្រូពេទ្យតម្រូវអោយចត្តាឡីស័កនៅផ្ទះ លទ្ធផលមិនទាន់ទទួលបាននៅឡើយទេទេ ដើម្បីបញ្ចៀសករណីឆ្លងណាមួយក្នុងសហគមន៍នោះអាជ្ញាធរនិងក្រុមគ្រូពេទ្យបានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស ដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀតនិងងាយស្រួលយកសំណាក់បន្តទៀត។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានធ្វើការអំពាវនាវទៅដល់បងប្អូនបនរជាពលរដ្ឋទាំងអស់ ដែលមានបងប្អូនសាច់ញាតិនៅខេត្តកំពង់ឆ្នាំង សូមកុំវិលត្រឡប់ចូលមកក្នុងទឹកដីខេត្តអោយសោះ បើមិនដូច្នោះទេអាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូនយកទៅធ្វើចត្តាឡីស័កទាំងអស់ ហើយនេះគឺជាវិធានការការពារទប់ស្កាត់ករណីរីករាលដាលឆ្លងនៅកូវីដ-១០នៅក្នុងសហគមន៍ផងដែរ៕ ដោយសុក្ខារិន