រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត

អត្ថបទដោយ៖
ជា សេឌី

នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត ជាករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ គឺឈ្មោះ ចាប់ នី ភេទស្រី អាយុ៤៦ឆ្នាំ  រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ។

តាមរយៈរបាយការណ៍របស់ក្រុមការងារ ពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្តែនQR Code នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ បានឱ្យដឹងថា លោកស្រីបានធ្វើដំណើរតាមរយៈរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ 3D-9211 ពណ៌ ចម្រុះ(ស -ក្រហម) ដែលមានអ្នករួមដំណើរជិះក្នុងរថយន្តសរុប១៩នាក់   ដោយបានចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងករណីវិជ្ជមានជំងឺកូវីដថ្មីនេះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនរួមមាន៖ ផ្សារភូមិភាគបួន ស្ថិតភូមិខៀន សង្កាត់គោកចក , មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់ និង អំពាវនាវដល់អ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង រួមទាំង អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬក្រុមគ្រួសារអ្នករួមដំណើរខាងលើ សូម រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នក ដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១  ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕សុ ផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner