មេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រួសារទ័ពជំហាន២ វគ្គទី១
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយឯកឧត្តមមេបញ្ជាការរង អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រួសារទ័ពជំហាន២ វគ្គទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះការទទួលបានវ៉ាក់សាំងការពារជំងឺកូវ-១៩ ពិតជាមានសារៈសំខាន់ណាស់ក្នុងការ ការពារខ្លួនយើង គ្រួសារយើង អ្នកនៅជុំវិញយើង និងសង្គមជាតិយើងទាំងមូល។ ប៉ុន្តែបងប្អូន ក៏កុំមានការប្រមាថឲ្យសោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសបទបញ្ជា និងវិធានការ ការពារជំងឺឆ្លង កូវីដ-១៩ (៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ គឺ
ឯកឧត្តមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការ សុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ ។
សូមជម្រាបជូនថា៖ ការចាក់វ៉ាក់សាំងនេះ ជាប្រភេទ វ៉ាក់សាំងស៊ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋ ប្រជាមានិតចិន។ ដែលធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខន្ធ នៃការទទួលយក៕ សួនលីណា