អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៥លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩២ម៉ឺននាក់ និងជាសះស្បើយ១០៨លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៥លាន៣១ម៉ឺន៥ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩២ម៉ឺន៨ពាន់៧៨២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៨លាន៨៦ម៉ឺន៨ពាន់២២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៨០ម៉ឺន២ពាន់៧៧២នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៨៤០នាក់ និងជាសះស្បើយចំនួន២៤លាន៣៤ម៉ឺន៦ពាន់៧៦៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៣៧ម៉ឺន៥ពាន់៤១៤នាក់ ស្លាប់៣៤ម៉ឺន៨ពាន់៩៣៤នាក់ និងជាសះស្បើយ១១លាន៧៩ម៉ឺន១ពាន់៨៨៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន២០ម៉ឺន៥ពាន់៩២៦នាក់ ស្លាប់ចំនួន១៦ម៉ឺន៨ពាន់៤៦៧នាក់ និងជាសះស្បើយ១១លាន៩៩ម៉ឺន៨៥៩នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner