កូវីដ១៩៖ ថៃឆ្លងថ្មីជិត៨០០នាក់ នៅថ្ងៃសៅរ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
អាជ្ញាធរគ្របគ្រងស្ថានភាពកូវីដ១៩ហៅកាត់ថា CCSA បានចេញផ្សាយនៅមុននេះបន្តិចថា នាថ្ងៃទី១០ មេសា ២០២១នេះ ថៃរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៨៩នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩នៅប្រទេសថៃកើនដល់៣១៦៥៨នាក់ហើយ។
ក្រៅពីរកឃើញថ្មីជិត៨០០នាក់ ថៃក៏មានស្លាប់មនុស្សម្នាក់ទៀត ដោយសារតែជំងឺកួវីដ១៩ដែរ កើនដល់ចំនួន៩៦នាក់។ក្នុងចំណោមឆ្លងថ្មី នាថ្ងៃនេះ មានតែ៨នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស។
ជាការកត់សម្គាល់ នាប៉ុន្មានថ្ងៃនេះ តួរលេខឆ្លងថ្មីៗនៅថៃបានហក់ឡើងខ្ពស់វិញ ក្នុងនោះ កាលពីថ្ងៃសុក្រម្សិលមិញ មាន៥៥៩ករណីថ្មី៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ