រយៈពេល៤ថ្ងៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដល់កម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានចំនួន២៧ ៨៤៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការពី ការចាក់ វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី៧-១០ ខែ មេសា ឆ្នាំ២០២១បានសរុបចំនួន២៧ ៨៤៥នាក់ហើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៧ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក-លទ្ធផលក្នុងថ្ងៃទី១០ ខែមេសា

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១០ ៤១៥នាក់ (បរទេសចំនួន ៧០៣នាក់) ចាក់បានចំនួន ៩ ៩៨៣នាក់ (បរទេសចំនួន ៧០៣នាក់)

– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣២នាក់ (បរទេសចំនួន ០នាក់ )។

ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ

– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ២៨ ៩៣៣នាក់ (បរទេសចំនួន ១ ៦០៦នាក់

-ចាក់បានចំនួន ២៧ ៨៤៥នាក់ (បរទេសចំនួន ១ ៥៨៦នាក់)

– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ០៨៨នាក់ (បរទេសចំនួន ២០នាក់)។

       ក្នុងសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា អនុគណៈកម្មការចំពោះកិច្ច ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស ជាបន្តបន្ទាប់៕ ដោយ៖ដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner