ក្រុមការងារយុវជនសហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារយុវជនសហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ ១៣ រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌ រួមមាន ស្លាកផ្សព្ចផ្សាយចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner