ររដ្ឋបាលខណ្ឌកំបូលរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់កម្មកររោងចក្រ AM2

អត្ថបទដោយ៖
Kien Sereyvuth

នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែលនៅវេលាម៉ោង២១.០០ នាទី យប់នេះ នឹងត្រូវដឹកជញ្ជូនមកស្នាក់ នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបរវេណសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner