ព្រឹក​ថ្ងៃអាទិត្យ​នេះ! ​ថៃ​​ថាឆ្លង​កូ​វី​ដ​ជិត​១​ពាន់​នាក់​ ក្នុងប្រទេស​

អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា​ ​នៅ​ថ្ងៃអាទិត្យ​ ​ទី​១​១​ ​មេសា​នេះ​ ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​ជិត​១​ពាន់​នាក់​ទៀត​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​មុននេះ​បន្តិច​។​

​ប្រភព​ថា​ ​ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ ​ទាំង​៩​៦​៧​នាក់​ ​មានតែ​៣​នាក់​ប៉ុណ្ណោះ​ ​ជា​ករណី​នាំចូល​ ​ក្រៅពី​នេះ​ ​សុទ្ធតែ​ឆ្លង​ក្នុងស្រុក​។​

​បូករួម​ទាំង​ជិត​១​ពាន់​នាក់​នេះ​ ​ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​៣​២​៦​២​៥​នាក់​ហើយ​ ​ស្លាប់​ជិត​១​០​០​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner