សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ១០គ្រួសារ នៅស្រុកដាច់ស្រយាលមួយ ដែលធ្លាប់រងការជន់លិចពីរបបទឹកជំនន់ កាលពីរដូវវស្សាកន្លងទៅ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តរតនគិរី៖ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក គិត ទ្រី បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក សមាជិកគណៈកម្មាធិការសាខា និងសហការី សាខាកាកបាទក្រហមខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដូន និងតាដែលជាជនចាស់ជរា ១០គ្រួសារ មកពី៣ភូមិ គឺភូមិតាវែង ភូមិភ្លឺតូច និងភូមិសញ ស្ថិតនៅក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី កាលពីថ្ងៃទី២៧មេសាឆ្នាំ២០២០។

ប្រជាពលរដ្ឋដែលងាយរងគ្រោះទាំង១០គ្រួសារ នៅក្នុងពេលនោះ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខំប៉ុង ១យួរ ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អាវយឺត២០ សាប៊ូ១ដុំ រួមនឹងថវិកាផងទៀត។

លោក គិត ទ្រី បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូន ពុកម៉ែ បងប្អូន ដែលជាជនងាយរគ្រោះនៅក្នុងពេលនេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនពុកម៉ែ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ព្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងយកចិត្តទុកដាក់ និងគិតគូពីភាពសុខទុក្ខរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋរបស់លោកជានិច្ច។ លោកបានបន្តថា ថ្វីត្បិតតែអំណោយ ដែលបាននាំយកមកចែកជូននៅក្នុងពេលនេះ មានចំនួនតិចតួច តែអាចជួយសម្រាលដោះទុក្ខលំបាកបងប្អូនបានមួយកម្រិតដែរ ដែលជាការបង្ហាញឲ្យឃើញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ហើយទីណាមានការលំបាក ទីនោះមាន «កាកបាទក្រហមកម្ពុជា»ជានិច្ច។

ខណៈនោះ លោក គិត ទ្រី និងក្រុមការងារ បានអញ្ជើញចូលទៅក្នុងផ្សារ ដែលជាទីប្រជុំជន ហើយបានធ្វើការផ្សព្វផ្សាយ ពីវិធីការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយបានបំផុសអោយប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បង្កើនការអនាម័យអោយបានខ្ពស់ ជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ដូចជា លាងដៃជាមួយសាប៊ូ អាល់កុល ទឹកជែល ឲ្យបានញឹកញាប់  និងជាប្រចាំ បរិភោគចំណីអាហារឆ្អិនល្អ ផឹកទឹកក្តៅដាំពុះ ត្រូវពាក់ម៉ាស ឬ ក្រម៉ា ពេលចេញក្រៅផ្ទះ  ត្រូវសម្អាតបរិវេណផ្ទះ និងកន្លែងលក់ដូរ កន្លែងបំពេញការងារ ហើយប្រសិនបើមានករណី ហៀរសំបោរ ក្អក និងក្តៅខ្លួនខុសធម្មតា សង្ស័យថា កើតជំងឺកូវី១៩ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ និងត្រូវរស់នៅដាច់ដោយឡែក ពីក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ត្រក្នុងរយៈពេល១៤ថ្ងៃសិន និងសូមខលទៅកាន់ទូរស័ព្ទ លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីអោយក្រុមគ្រូពេទ្យ ចត្តាឡីស័ក នាំយកទៅពិនិត្យសុខភាព អោយបានទាន់ពេលវេលា៕ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner