សហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ក្រោយលុបចោលការហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន

ហ្វីលីពីន៖ មន្រ្តីយោធាជាន់ខ្ពស់ហ្វីលីពីននិយាយថា កងទាហានហ្វីលីពីន និង អាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ដែលមានឈ្មោះថា បាលីកា (Balikatan) ដោយចាប់ផ្តើមពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយលុបចោលព្រឹត្តិការណ៍ហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ ។

ឧត្តមសេនីយ៍ឯកលោក ស៊ីរីលីតូ សូបេចាណា (Cirilito Sobejana) បានគូសបញ្ជាក់ថា មានតែទាហានចំនួន១ពាន់៧រយនាក់ប៉ុណ្ណោះដែលនឹងចូលរួម ដោយមកពីភាគីសហរដ្ឋអាមេរិកចំនួន៧រយនាក់ និងហ្វីលីពីន១ពាន់នាក់ គឺមិនដូចសមយុទ្ធមុនៗដែលមានកងទ័ពចូលរួមរហូតដល់៧ពាន់៦រយនាក់ ។

ការប្រកាសពីការធ្វើសមយុទ្ធយោធាខាងលើនេះ ធ្វើឡើងបន្ទាប់ពីលេខាធិការការពារជាតិរបស់ប្រទេសទាំងពីរ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីសមយុទ្ធនេះ និង ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ព្រមទាំងការវិវឌ្ឍន៍សន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner