អ្នកនេសាទ ត្រូវបានសង្គ្រោះ ក្រោយហេតុការណ៍ទូកឆេះកណ្តាលសមុទ្រ (Video Inside)

អ្នកនេសាទម្នាក់ ត្រូវបានសង្គ្រោះចេញពីកណ្ដាលសមុទ្រ គ្រាដែលមានអគ្គិភ័យឆេះទូករបស់ខ្លួន។ ហេតុការណ៍ បានកើតឡើងវេលារសៀលថ្ងៃទី១១មេសា នៅក្នុងលម្ហសមុទ្រត្រង់ចំណុចខាងក្រៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកទៀ វិចិត្រ បានបញ្ជូនទូកល្បឿនលឿនចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ ទូកនេសាទដែលបាន ឆេះដោយសារការផ្ទុះកំប៉ុងហ្គាស។

អ្នកនេសាទដែលត្រូវបានជួយសង្គ្រោះជីវិត ឈ្មោះ គង់ សុខខែម អាយុ៣០ឆ្នាំ មុខរបរ អ្នកនេសាទ និងមានទីលំនៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

https://www.youtube.com/watch?v=AFLxc-T1KI4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner