អភិបាលរាជធានីភ្នំពេញ អំពាវនាវអ្នកលក់ កុំឆ្លៀតឳកាសឡើងថ្លៃទំនិញ (Video Inside)

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវថ្ងៃនេះដល់អាជីវករលក់ដូរទំនិញទាំងអស់នៅក្នុងក្រុង កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលរាជធានីកំពុងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ថែមទៀត។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានបង្ហាញការបិទបណ្តោះកន្លែងលក់ដូរនិងកន្លែង មួយចំនួនថែមទៀតដោយសារតែពាក់ព័ន្ធការឆ្លងរាលដាលកូវីដ១៩។

លោកអភិបាលរាជធានី ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថ្ងៃនេះថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងគំរាមកំហែងសេដ្ឋកិច្ចប្រជាពលរដ្ឋទូទំាងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ លោក បញ្ជាក់ថាប្រសិនបើអាជីវករមួយចំនួន ឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឲ្យមានផលប៉ះពាល់ កាន់តែខ្លាំងថែមទៀត។

រាជធានីភ្នំពេញ នៅថ្ងៃនេះបានបង្ខំចិត្តបិទតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌយ៉ាងហោចចំនួន៣ មានខណ្ឌ មានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ខណៈការផ្ទុះក្នុងតំបន់ទំាងនោះមានសភាពលឿន និងឆ្លងច្រើន ក្នុងរយៈពេលខ្លី ដែលភាគច្រើនចេញពីកម្មកររោងចក្រ៕

https://www.youtube.com/watch?v=-qdiUKKWdHM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner