រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញចូល ជាបណ្តោះ អាសន្នផ្សារក្រោម និងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តសម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោម និងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី១នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី។

លោក នាក់ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា លោក អ៊ឹង ខៃលី បានជួបជាមួយ លោក ពុធ សំអាត នៅភោជនីយដ្ឋានម្លប់ស្វាយទាកាញ់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងត្រូវបានបិទអាជីវកម្មកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងបើកឡើងវិញក្រោយស្ថានភាពវិលទៅរកភាពប្រក្រតីវិញ។

លោក នាក់ណេរ៉ុន បន្តទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោម ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងមក សូមមេត្តាធ្វើយ៉ាណារួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវបន្ត៕សៀន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner