កម្លាំងចម្រុះរបស់ស្នងការនគរបាលខេត្តសៀមរាប ចុះ អនុវត្តវិធាន​ការរដ្ឋបាល បិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួប​ជុំនានា​ក្នុងក្រុង ពុំមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ

អត្ថបទដោយ៖
ជា សេឌី

កម្លាំងចម្រុះរបស់ស្នងការនគរបាលខេត្តសៀមរាប ក្នុងរយ:ពេល៣យប់កន្លងមកនេះ ចំពោះការអនុវត្តវិធានការរដ្ឋបាល បិទគោចរណ៏ជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងក្រុង ជាក់ស្តែង នៅយប់ទី៣ ត្រូវនិងថ្ងៃទី១២ ខែមេសា ស្ថិតនៅត្រង់ចំណុចរង្វងមូលស្ពាន់ថ្មក្បែរព្រះរាជដំណាក់ស្តេច គឺកម្លាំង​ចម្រុះដែលដាក់នៅតាមគោលដៅសំខាន់ៗ ទាំង៦កន្លែង ក្រុងសៀមរាប ចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីទាបភ្លឺ ដែលមានរយៈពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ពុំមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ ដែលក្រុមសមត្ថកិច្ចកម្លាំងចម្រុះបានធ្វើការត្រូតពិនិត្យនោះ។

លោក វរ:សេនីយឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៏ផ្លូវគោកខេត្ត មានប្រសាសន៏ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់យ៉ាងតឹងរឹងបំផុតក្នុងការអនុវត្តវិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់កន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់នេះ។ លោក បានបន្តថា នៅយប់ទី៣ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋភាគច្រើនពួក​គាត់គោរពនូវវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ សម្រាប់យើងវាចាំបាច់ណាស់ ដើម្បីទាមទារឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទើបយើងអាចទប់ស្កាត់បាននៅការរីករាលដាលជំងឺឆ្លងកូវិដ.១៩ ដ៏កាចសាហាវនេះ។ លោក បញ្ជាក់ទៀតថា ក្នុងការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្ត ក្នុងក្រុងសៀមរាប កម្លាំងចម្រុះយើងមិនទាន់​បានផាកវិន័យទៅ​ប្រជាពលរដ្ឋនៅឡើយទេ ដោយសារពួកគាត់បានដឹងបានយល់ នឹងគោរពទៅតាមសេចក្តីប្រកាសឲ្យអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច ចំពោះទីតាំង​ណាដែលមិនគោរពតាមកំណត់របស់រដ្ឋបាលខេត្ត យើងត្រូវតែធ្វើទៅតាមនិតិវិធីជាធរមានចំពោជនល្មើស៕ ស៊ាន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner