អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៧លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១១០លាន៤៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៧លាន២៥ម៉ឺន៨ពាន់៣១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៥ម៉ឺន៨ពាន់៨០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១០លាន៤៣ម៉ឺន៧ពាន់១៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩៩ម៉ឺន១៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន២៤លាន៥៦ម៉ឺន៨៥៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៦៨ម៉ឺន៦ពាន់៧៣នាក់ ស្លាប់១៧ម៉ឺន១ពាន់៨៩នាក់ និងជាសះស្បើយ១២លាន២៥ម៉ឺន៤៤០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន១ពាន់៤០៩នាក់ ស្លាប់ចំនួន៣៥ម៉ឺន៥ពាន់៣១នាក់ និងជាសះស្បើយ១១លាន៩៥ម៉ឺន៧ពាន់៦៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner