Group.យុវជនឃុំពន្លៃយើង 2019 ❤️បានទិញសម្ភារៈមួយចំនួនធំជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ

ខេត្តតាកែវ៖ ក្រុមយុវជនឃុំពន្លៃមួយក្រុមដែលបានបង្កើតក្រុបតេឡេក្រាម Telegram មួយតាំងពីឆ្នាំ២០១៩ ដែលមានឈ្មោះថា (Group.យុវជនឃុំពន្លៃយើង 2019 ❤️) ដើម្បីចងទំនាក់ទំនងគ្នា បានទិញសម្ភារៈមួយចំនួនធំជូនប្រជាពលរដ្ឋរបស់ខ្លូនចំនួន=១៥០៥គ្រួសារស្ថិតនៅក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។

នៅថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣រសៀល តាមរយៈលោក ប៊ី ទិត ជាប្រធានឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ក្រុមយុវជនឃុំពន្លៃ បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖ ទី១. ម៉ាស់ចំនួន=១៧៥០០ម៉ាស់ស្មើនឹង៧កេះធំ, ទី២. អាកុលចំនួន=៦០លីត្រ ស្មើនឹង២កានធំ, ទី៣. ដបទឹកអាកុលសម្រាប់បាញ់ចំនួន=៥០ដប ជាលលាងដៃចំនួន=៣០កំប៉ងធំ និងថវិកាចំនួន=២០ម៉ឺនរៀល ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន១៥០៥គ្រួសារដែលជាកំពុងអ្នករស់នៅក្នុងស្រុកកំណើតរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា នេះមិនមែនជាសកម្មភាពលើកទី១របស់ក្រុមយុវជនឃុំពន្លៃនោះទេ គឺក្រុមយុវជននេះបាននាំគ្នាជួយអ្នកភូមិរបស់ខ្លួនតាំងពីចុងឆ្នាំ២០១៨មកម្លេះ ដែលមានសមាជិកត្រឹមតែជាង២០នាក់ ដែលបានគៀងគរថវិកាផ្ទាល់ខ្លួនជួយទិញអំពូលភ្លើង+ដងប្រមាណជិត១០០អំពូល ដើម្បីដាក់បំភ្លឺផ្លូវពីដើមភូមិទៅដល់សាលារៀននិងវត្តនៅឯចុងភូមិ និងបានទិញថ្មគ្រោះ និងខ្សាច់ចាក់ធ្វើផ្លូវក្នុងភូមិ និងបានជួយឧបត្ថម្ភថវិកាមួយចំនួនជាបន្តបន្ទាប់ ដើម្បីកសាងសួនកំសាន្តនៅក្នុងសាលារៀន ដើម្បីដាក់ជាសម្បត្តិសាធារណៈជូនកូនសិស្សលេងកំសាន្ត ពិសេសបានជួយទិញកម្រងផ្កាកូរោនរំលែកទុក្ខនិងចូលរួមថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសពនៅក្នុងឃុំពន្លៃថែមទៀតផង។ល។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនឃុំពន្លៃនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១៩មកម្លេះ ក្នុងគោលបំណង៖
-ទី១.ដើម្បីរឹតចំណងគ្នាគៀងគរប្រមូលមិត្តភ័ក្ត្របងប្អូនដែលធ្លាប់រស់នៅក្នុងឃុំពន្លៃមកប្រមូលផ្តុំគ្នា។-ទី២. គៀងគរថវិកាដើម្បីជួយឃុំ ភូមិ និងស្រុកដែលជាកន្លែងកំណើតរបស់ខ្លួន។
-ទី៣.គៀងគរនិងស្វែងរកជំនួយ ដើម្បីធ្វើមនុស្សធម៌ជួយស្រុកកំណើតរបស់ខ្លួន។ ដោយសារយល់ឃើញថាម្នាក់បានកើតនៅក្នុងទឹកដីស្រុកកំណើតរបស់ខ្លួន ហើយបានបែកគ្នាខ្លះក៏ទៅចំណាកស្រុក ខ្លះទៅធ្វើការងារនិងកំពុងរស់នៅរាជធានីភ្នំពេញ ខ្លះរស់នៅតាមបណ្តាខេត្តនានា និងខ្លះទៀតរស់ឯក្រៅប្រទេស។ល។

ម្យាងទៀត ដោយមើលឃើញថាម្នាក់ៗបានឃ្លាតឆ្ងាយពីស្រុកកំណើតយូរពេកស្ទើតែមើលមុខគ្នាលែងស្គាល់និងពិបាកជួបគ្នាណាស់ដោយសារតែភាពរវល់រៀងៗខ្លួន ដូច្នេះហើយទើបក្រុមយុវជនមួយក្រុមតូចមានគ្នាប្រមាណជិត១០នាក់បានរួមគំនិតគ្នាបង្កើតក្រុបតេឡេក្រាម Telegram មូយដែលមានឈ្មោះខាងលើ ហើយព្យាយាមស្គាល់គ្នា ព្យាយាមAddបុគ្គលដែលបានកើតនៅស្រុក ឃុំរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃមានរយៈពេលជិត៣ឆ្នាំមកទល់បច្ចុប្បន្ននេះមានសមាជិកជិត១០០នាក់ ដែលនេះសរបញ្ជាក់ថាក្រុមយុវជនឃុំពន្លៃ មានការចូលរួមច្រើន ហើយសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតពីបងប្អូន មិត្តភ័ក្ត្រដែលជាអ្នកធ្លាប់រស់នៅក្នុងឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវយើងបន្តទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner