អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បិទការលក់ដូរជាបណ្តោះអាសន្ន ផ្នែកខ្លះក្នុងផ្សារនានា ចំនួន៨ក្នុងទីប្រជុំជន របស់ខេត្ត ក្នុងវិធានទប់ស្កាត់ពីការឆ្លងរាលដាលកូវីដ-19ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ

អត្ថបទដោយ៖
Kien Sereyvuth

     អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទជាបណ្តោះអាសន្ន ដោយផ្អាកមិនឲ្យលក់ដូរនូវផ្នែកខ្លះនៅក្នុងផ្សារចំនួន៨ ថែលស្ថិតក្នុងទីប្រជុំជនក្រុងបាត់ដំបង រយៈពេល០៧ថ្ងៃ ក្នុងគោលបំណងនិងជាវិធានការនៃការទប់ស្កាត់ពីការឆ្លងរីករាលដាលជំងឺកូវីដ-19នៅក្នុងសហគមន៍ ជាពិសេសនៅក្នុងឱកាស នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ក្នុងលិខិតបិទជាបណ្តោះអាសន្ន របស់រដ្ឋបាលខេត្តបាត់ដំបងនេះ គឺបានចេញនូវសេចក្តីសម្រេចស្តីពីការបិទនៅផ្នែកខាងក្នុងផ្សារ នៃ(តួផ្សារ)ចំនួន៨ក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន រយៈពេល ៧ថ្ងៃក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19ក្នុងសហគមន៍។ ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

       នៅក្នុងសេចក្តីសម្រេចស្តីពីការបិទនូវផ្នែកខ្លះខាងក្នុងផ្សារនៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្តោះអាសន្ន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ការបិទនៅផ្នែកខាងក្នុងនៃផ្សារទាំង៨ ក្នុងនោះរួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់), ផ្សារបឹងឈូក, ផ្សារ១៣មករា, ផ្សារអប្សរា(ផ្សារលើ) ផ្សាររោងល្ខោន(អូរតាគាំ), ផ្សារវត្តលៀប, ផ្សារពោធិវង្ស និង ផ្សារទំនើបភួ ពុយ ។

      បើយោងតាមសេចក្តីសម្រេចនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការបិទនេះគឺបិទតែផ្នែកខាងក្នុងផ្សារប៉ុណ្ណោះ។ និងអនុញ្ញាតិ ឱ្យមានការលក់ដូរនៅផ្នែកខ្លះខាងក្រៅបរិវេណផ្សារ ដូចជា៖ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ដោយត្រូវតែអនុវត្តនូវវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ក្នុងការរក្សានូវគម្លាតសង្គម គម្លាតបុគ្គល ចាប់ពី១.៥ម ឡើងទៅ ពាក់ម៉ាស និងលាងដៃ ដោយត្រូវប្រកាន់ខ្ជាប់នូវ ៣ការពារ និង ៣កុំ ឲ្យបានជាប់ជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ហើយចំពោះការបិទផ្នែកខាងក្នុងផ្សារ នៃផ្សារទាំង៨ខាងលើនេះគឺមានរយៈពេល០៧ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ គឺក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner