អភិបាលរាជធានីជំរុញឱ្យអភបាលខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក បានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹក ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋានចំនួន៣ខណ្ឌ ដើម្បីការពារជម្ងឺកូវីដ-១៩ ត្រូវស្រង់ស្ថិតិពលរដ្ឋឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។

ក្នុងកិច្ចប្រជុំនោះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ការងារស្ថិតិបន្ទប់ជួល ផ្ទះជួលនិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។

លោកឃួង ស្រេងបញ្ជាក់ផងដែរថា ៖ចំពោះខណ្ឌ១១ទៀតដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តឱ្យបាន ” ៣ការពារ ៣កុំ ” ព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner