ក្រុមប្រទេស G7 ជំរុញអោយរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុនៅតាមព្រំដែនប្រទេសអ៊ុយក្រែន

បារាំង៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 អំពាវនាវអោយអោយរុស្ស៉ីបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន និងងាកមករកការបន្ធូរបន្ថយភាពតានតឹងវិញ បន្ទាប់ពីមានការប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន ។

រដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមខាងលើនេះ នៅមុនកិច្ចប្រជុំមួយរបស់អង្គការ NATO ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល ពាក់ព័ន្ធនឹងការព្រួយបារម្ភថា ជម្លោះប្រដាប់អាវុធដែលបាននិងកំពុងអូសបន្លាយរាប់ឆ្នាំនៅតំបន់ភាគខាងកើតអ៊ុយក្រែន អាចបានផ្ទុះឡើងខ្លាំងក្នុងឆ្នាំនេះ ។

រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៉ីបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់នៅតាមបណ្តោយព្រំដែនភាគខាងជើង និងខាងកើតរបស់ខ្លួន ព្រមទាំងនៅតំបន់គ្រីមៀផងដែរ ។ ទន្ទឹមគ្នា រុស្ស៊ីមិនបានបដិសេធចំពោះការចល័តទ័ពនេះឡើយ ប៉ុន្តែបានអះអាងថា វាធ្វើដើម្បីពង្រឹងការការពារខ្លួន ដោយពុំមានបំណងទៅគំរាមកំហែងប្រទេសណាមួយនោះទេ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner