ឯកឧត្តម ឈិន កេតនា និងក្រុមការងារអន្តរក្រសួងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនក្រុមគ្រូពេទ្យនិងស្ត្រីទើបសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈ    កម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទ  បានចុះសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យនិងស្ត្រីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបណ្តាលមកពីវីរុសកូរ៉ូណា  ។

 ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុង   អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដោយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ  ព្រមទាំងបានកំពុងពន្លឿនក្នុងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះឲ្យជាសះស្បើយនិងឆាប់រហ័សបំផុត។ គ្រប់បណ្ដាប្រទេសទូទាំងពិភពលោកក៏ដូចជាក្នុងតំបន់របស់យើង ការរីករាលដាលឆ្លងជម្ងឺនៅតែមានអត្រាខ្ពស់នៅឡើយ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីធ្វើការកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះ ចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។

ឯកឧត្តមមានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលក្រុមការងារអន្តរក្រសួង នាំយកមកចែកជូននាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ។ សូមបញ្ជាក់ថា ៖ អំណោយមនុស្សធម៌ទាំងនេះត្រូវបានចែកជូនដល់ក្រុមគ្រូពេទ្យនិងស្ត្រីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាល សរុបចំនួន 110 នាក់ នាមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងនោះរួមមាន៖ សារុង ក្រមា ត្រីខ ទឹកដោះគោ មី ស្ករស ព្រមទាំងថវិកាមួយចំនួនផងដែរ។ ដែរនេះគឺជាកាយវិការសប្បុរសធម៌ដ៏ធំធេងមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។

គួរបញ្ជាក់ថា កន្លងមក ក្រុមការងារអន្តរក្រសួងក៏បាននាំយកអំណោយស្រដៀងគ្នានេះដែរសំរាប់ចែកជូនដល់ក្រុមគ្រូពេទ្យនិងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner