សៀមរាបបិទផ្សារចំនួន២ ក្រោយមានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ (Video Inside)

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានសម្រេចការបិទផ្សារ២កន្លែងក្នុងក្រុងសៀមរាបក្រោយ ការរកឃើញឆ្លងរាលដាលកូវីដ១៩។ ផ្សារទាំង២ដែលបានបិទបណ្តោះអាសន្ននោះ រួមមានផ្សារក្រោម ស្ថិតនៅ ភូមិវិហារចិន, សង្កាត់ស្វាយដង្គំ, និងផ្សារវត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ការបិទនោះមានរយៈពេល២សប្ដាហ៏ចាប់គិតពីថ្ងៃទី១២មេសាដល់ថ្ងៃទី២៥មេសាឆ្នាំ២០២១។

រដ្ឋបាលខេត្តក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ផ្សារទាំង២នោះ បានហាមឃាត់បុគ្គលគ្រប់រូបក្នុងតំបន់ ដែលបិទនោះ មិនត្រូវធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់មួយចំនួន។ រដ្ឋបាលខេត្តសៀមរាបបានព្រមានថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមការ សម្រេចនោះ នឹងត្រូវទទួលទោសមានចែងក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ពន្ធ័ជាធរ មាន។

https://www.youtube.com/watch?v=n0VK2YCmHyY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner