រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទទាំងស្រុង រយៈពេល១៤ថ្ងៃ (Video Inside)

រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃ ក្នុងស្ថានការណ៍ដែលជម្ងឺកូវីដ១៩ កាន់តែផ្ទុះឡើងនិងស្ទើរមិនអាចគ្រប់គ្រងបាន។ សម្តេចតេជោហ៊ុនសែន តាមសារសម្លេង បាននៅយប់ថ្ងៃពុធទី១៤មេសា បានបញ្ជាក់ជុំវិញការបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលស្ថិតជាប់នឹងរាជធានីភ្នំពេញ។

យោងតាមសេចក្តីសម្រេច ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់ ត្រូវមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារមុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្ម ពាក់ព័ន្ធឬអាជ្ញាធរដែនដី, ការអនុញ្ញាតធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់មិនឱ្យលើសពី៣ដង ក្នុងមួយសប្តាហ៍ ក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលរស់នៅ និងត្រូវយកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន ។ ការធ្វើដំណើរ ទៅ មន្ទីរពេទ្យ, ទៅមណ្ឌលសុខភាព, សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅ ក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់នេះ នឹងណត់ ចំនួន មនុស្សមិនឱ្យលើសពី ៤នាក់សម្រាប់ករណីនីមួយៗ, ការធ្វើដំណើរដើម្បីបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើ ការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាម កាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ។

រាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ត្រូវបានដាក់ឲ្យស្ថិតក្នុងបំរាមគោចរ ដែលបិទការធ្វើចរាចរណ៍ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ព្រឹក ប៉ុន្តែបើទោះបីជាមានការអនុវត្តវិធានការរដ្ឋ​បាលមួយចំនួនរួចទៅហើយ នោះក្តី ស្ថានភាពឆ្លងមិនបានធ្លាក់ចុះឡើយ។ ការផ្ទុះឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែ មានសភាពកើនឡើង និងដោយឡែកក្នុងរាជធានីភ្នំពេញត្រូវប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនមានខណ្ឌ ណាមួយដែលថាគ្មានមនុស្សមិន ឆ្លងកូវីដ១៩នោះឡើយ។ ការបិទរាជធានី ភ្នំពេញនិងក្រុងតាខ្មៅទាំងស្រុងបាន ចាប់អនុវត្តចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨មេសា។

https://www.youtube.com/watch?v=sz6_kSBesJc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner