សម្តេចតេជោ ស្វែងរកមន្ត្រីទម្លាយសម្លេង ដែលមិនទាន់អនុញ្ញាតបញ្ចេញ (Video Inside)

ការលេចធ្លាយនូវសារបញ្ជួនសម្លេងរបស់ប្រមុខរាជរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត បានធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នឹងស្វែងរកមុខអ្នកទទួលខុសត្រូវ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការរៀបចំទុក ជាមុននូវផែនការចំពោះមុខជាពិសេសក្នុងករណីទប់ស្កាត់ជម្ងឺកូវីដ១៩ សម្តេចតែងធ្វើការជួនដំណឹងជាមុនដល់ មន្ត្រីពិសេសក្រោមបង្គាប់ ប៉ុន្តែប្រសាសន៍មួយរប​ស់សម្តេចដែលបង្ហាញនូវផែនការបិទរាជធានីនិងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៤មេសា ត្រូវបានគេលួចទម្លាយតាមបណ្តាញសង្គម ដែលនាំឲ្យមានការផ្អើលឈូរឆរ ដល់ពលរដ្ឋក្នុងរាជធានី ប្រមូលនាំគ្នាទិញត្រីសាច់និងគ្រឿងឧបភោគបរិភោគតាមទីផ្សារទំនើបនិងកន្លែងនានា ដែលកត្តានោះបាននាំឲ្យសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសន្យាស្វែងរកអ្នកលួចបញ្ចេញសារសម្លេងនោះ។ តាមបណ្តាញសង្គមនោះទៀត ក្រៅពីទម្លាយសារសម្លេងរបស់សម្តេច សម្លេងរបស់មន្ត្រីខ្លះ ថែមទាំងបាននិយាយ បញ្ចេញបញ្ចូលដោយធ្វើឲ្យពលរដ្ឋមានភាពមិននឹងនរក្នុងចិត្តនោះថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែង នៅថ្ងៃនេះថា នឹងស្វែងរកអ្នកទម្លាយសារសម្លេងនោះ ដើម្បីការទទួលពិន័យ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថែមទៀតនូវភាពសោកស្តាយ ដោយមានមន្ត្រីខ្វះការទទួលខុសត្រូវបានទម្លាយ សម្លេងមិនអនុញ្ញាតនោះ, បង្កឲ្យមានហេតុការណ៍ប្រជ្រៀតគ្នាទិញទំនិញតាមផ្សារនិងធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាផែនការបិទខ្ទប់របស់រាជរដ្ឋាភិបាលដើម្បីបង្កា កូវីដ១៩ នឹងមិនធ្វើឲ្យពលរដ្ឋរងការដាច់បាយ,ដាច់ទឹកនិងដាច់អគ្គីសនីឡើយ។សម្តេចបញ្ជាក់ថាកិច្ចការសំខាន់ៗ ដើម្បីបំរើសេវានិងជីវភាពពលរដ្ឋនៅតែបន្តនៅឡើយ និងការបិទនេះ ក៏នឹងមិនឲ្យប៉ះពាល់លើសេចក្តីត្រូវការហូប ចុករបស់ពលរដ្ឋនោះឡើយ។

https://www.youtube.com/watch?v=2Q4aOnr8ca4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner