កម្មកររោងចក្រ ជិត៧០០នាក់ហើយ ត្រូវបានរកឃើញឆ្លងកូវីដ១៩ (Video Inside)

កម្មករ និងកម្មការិនីរោងចក្រ ចំនួនជិត៧០០នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២១ មានកម្មករ, កម្មការិនី ចំនួន ៦៧៩នាក់ នៅក្នុងរោងចក្រ២៤ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ និងលើកទឹកចិត្តដល់ កម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និង អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែល បានមកយកសំណាករួចហើយ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ។

https://www.youtube.com/watch?v=KstTDV86020
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner