អ្នកធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ត្រូវធ្វើតេស្ត (Video Inside)

បុគ្គលដែលធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ គ្រឹះស្ថាន ហិរញ្ញវត្ថុសូណាត្រា មានទីតាំងស្ថិតនៅអគារ៤៣២ មហាវិថីព្រះមុនីវង្ស, សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន,  ចំណែកអគារវិមានកាណាឌីយ៉ា មានទីតាំងលើផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ នៃខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃនេះថា បុគ្គលិករបស់គ្រឹះស្ថានសូណាត្រា ឆ្លងជំងឺ កូវីដ-១៩ បានធ្វើការនៅគ្រឹះស្ថានសូណាត្រាចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១២មេសា, ចំណែកនៅអាគារវិមានកាណាឌីយ៉ាវិញ គឺមានបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ឆ្លងជំងឺកូវីដ-១៩ ធ្វើការនៅទីនោះចន្លោះពីថ្ងៃទី៥ដល់ ថ្ងៃទី១២ មេសាឆ្នាំ២០២១។ 

អនុគណៈកម្មការ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩, ហើយសម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=YeGkeJKFv7E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner