អ្នកចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃ១១មេសា ត្រូវធ្វើតេស្ត (Video Inside)

អ្នកដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ១១មេសា ត្រូវប្រញាប់ ទៅធ្វើតេស្ដជាបន្ទាន។ ទីស្ដីការក្រសួងការងារ មានទីតាំងស្ថិតនៅគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី, សង្កាត់ទឹកល្អក់, ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់ សាំង នៅទីតាំងក្រសួងនោះកាលពីថ្ងៃទី១១មេសាកន្លងមកនេះ។

អនុគណៈកម្មការ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវ ប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងសម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និ ងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងមានហានិភ័យ នោះ។

https://www.youtube.com/watch?v=hYnrvIkMWz0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner