អគ្គនាយកកីឡា បានជម្រុញអោយ ប្រធានអង្កភាពក្រោមឱវាទត្រូវបង្កើនយកចិត្តទុកដាក់អោយខ្ពស់ លើបញ្ហាកូវីត-១៩

អត្ថបទដោយ៖
សារ៉ាន ទីងី

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា និងមានការចូលរួមពីឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមជំនួយការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារទទួលបន្ទុកតាមអង្គភាពនីមួយៗ តាមប្រព័ន្ធ Video Zoom
លើរបៀបវារៈដូចខាងក្រោម៖
១. ពង្រឹងការទប់ស្កាត់ ការការពារជំងឺកូវីដ១៩ និងពិនិត្យ តាមដានសុខភាពមន្ត្រីតាមអង្គភាពនីមួយៗ
២.ជំរុញការងារចាក់វ៉ាក់សាំរបស់មន្ត្រី និងគ្រួសារមន្ត្រីនៅក្នុងបន្ទុកឱ្យទៅវ៉ាក់សាំការពារជំងឺកូវីដ-១៩ ឳ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាល
៣. ពិនិត្យវឌ្ឍនភាពការងារប្រចាំសប្តាហ៍របស់អង្គភាពនីមួយៗ និងការអនុវត្តការងារបន្ត
៤. បញ្ហាផ្សេងៗ ។


ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Video Zoom នេះដែរ ប្រធាននាយកដ្ឋានក្រោមចំណុះនីមួយៗ បានអោយរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន ដូចជា បុគ្គលិក មន្រ្តី កីឡាករ កីឡការិនី គ្រូបង្វឹក និងមន្រ្តីសហព័ន្ធកីឡាជាតិទាំងអស់ តាមការនែនាំរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដើម្បីត្រៀមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីត-១៩ អោយមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ឯកសារផ្សងៗទាំងអស់ត្រូវអនុវត្តតាមប្រព័ន្ធ Online ហើយត្រូវអនុវត្តឳ្យបាននូវវិធាន ៣ការពារ ៣កុំ និងរាល់ការប្រជុំ ការឆ្លងឯកសារអនុវត្តតាមប្រព័ន្ធ ហើយត្រូវចាត់មន្ត្រីប្រចាំការតាមអង្គភាពនីមួយៗ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner