ក្លិបអាល្លឺម៉ង់ ២ មិនចូលរួម European Super League ខណៈក្លឹបនៅបារាំងមិនបញ្ជាក់

អត្ថបទដោយ៖
សារ៉ាន ទីងី

បន្ទាប់ពីមានការទំទាស់ច្រើនពាក់ព័ន្ធនឹងការបង្កើតពានថ្មី European Super League ពីស្ថាប័នធំៗ ដូចជា UEFA និង FIFA រហូតសម្រេចចិត្តប្តឹង ដើម្បីបញ្ឈប់ដំណើរការការប្រកួតពានថ្មីនេះ និងមានក្លឹបជាច្រើនទៀត គ្រូបង្វឹក និងអ្នកគាំទ្របដិសេធមិនគាំទ្រផងដែរ ។
ឥឡូវនេះក្លឹបធំ២ នៅអាល្លឺម៉ង់ គឺក្លិប Borussia Dortmund និងក្លិប Bayern Munich ប្រកាសមិនចូលរួមក្នុងប្រកួតពាន European Super League នោះទេ ។ នេះបើយោងលោក Hans-Joachim Watzke នាយករបស់ Dortmund ។

ការសម្រេចចិត្តមួយនេះ គឺធ្វើឡើងបន្ទាប់ពីការប្រជុំសម្រេចរបស់សមាគមបាល់ទាត់អឺរ៉ុប (European Club Association) ដែលបានសម្រេចមិនចង់ឲ្យប្រកួត European Super League ក៏ដូចជាមិនចង់ឲ្យសមាជិករបស់សមាគមខ្លួនចូលរួមក្នុងស្ថាប័នបង្កើតថ្មីនោះឡើយ ។
មួយវិញទៀត ខាងស្ថាប័ន UEFA ស្ថាប័ន FIFA ក៏ជាសមាគម ECA ខាងលើ នឹងដាក់សម្ពាធលើក្លិបណា ដែលចូលរួមក្នុងប្រកួតពានថ្មីនេះ រួមទាំងកីឡាករមិនអោយចូលលេង នៅព្រឹត្តិការណ៍អឺរ៉ូ និង World Cup ផងដែរ ។
សូមបញ្ជាក់ថា ពានថ្មី European Super League នេះ មានក្លិបចំនួន១២ចូលរួម គឺ Arsenal, Chelsea, Liverpool, Barcelona, Atletico Madrid, Juventus, Man City, Manchester United, Spurs, Real Madrid, Inter Milan និង AC Milan ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner