លោកជំទាវ ឃួន ឃុនឌី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្ថិតនៅស្រុកកំពង់ស្វាយ

កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខចំនួន២យួរ ក្រមាចំនួន១ សារុងចំនួន១ សាប៊ូចំនួនមួយដំធំ និងថវិកាចំនួន៥០០.០០០ រៀល គិតសរុបទាំងសម្ភារនិងថវិកាសម្រាប់ចំណាយទាំងពីរគ្រួសារអស់ចំនួន១.៤៨៦.០០០ រៀល ។

ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះទាំងពីរគ្រួសារសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការបីការពារ បីកុំ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner