ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២

អត្ថបទដោយ៖
ធី ដា

ក្រោមកិច្ចសហការរវាងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យផែនការ និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយអ.គ.វ.ក-១៩ក្នុងក្របខណ្ឌក្រសួងផែនការ និងអ.គ.វ.ក-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រុមការងារសូមស្វាគមន៍ និងរីករាយរង់ចាំបម្រើបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខណ្ឌបឹងកេងកង ផ្ទាល់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ដែលបានចាប់ផ្តើមដំណើរការពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោងធ្វើការចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង១១និង៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង១៦:៣០នាទីល្ងាច ទៅតាមកាលវិភាគកំណត់របស់ក្រសួងសុខាភិបាល និង គ.វ.ក-១៩។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner