ប្រមុខដឹកនាំកម្ពុជា កោតសរសើរគោលនយោបាយខ្សែក្រវាត់់និងផ្លូវ របស់ប្រទេសចិនដែលបញ្ចៀសការគម្រាម កូវីដ១៩ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់អាស៊ី ដែលរៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ។ វេទិកាបូអាវសម្រាប់អាស៊ីស្តីពី “ពិភពលោកក្នុងការផ្លាស់ ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ” បានចាប់ ផ្តើមកាលពីថ្ងៃអាទិត្យតាមរយៈប្រព័ន្ធវីដេអូ និងបន្តរហូតដល់ថ្ងៃពុធទី២១មេសា ប្រព្រឹត្តទៅនៅក្នុងក្រុង ជាប់ឆ្នេរ សមុទ្ទ Boao នៃខេត្តយូណាន។

វេទិកាបូអាវសម្រាប់អាស៊ី ថ្ងៃទី២០មេសានេះ បានស្តាប់សុន្ទរកថាបើករបស់ ប្រធានាធិបតីចិនលោកស៊ីជីនពីង ដែលបានអំពាវនាវប្រទេសទាំងអស់ក្នុងអាស៊ីនិងប្រទេសនានា ក្នុងពិភព លោក ត្រូវរួមគ្នាកំចាត់ជម្ងឺឆ្លងរាតត្បាតកូវីដ១៩តាមរយៈការរួមសាមគ្គីគ្នា, ការពង្រឹងអភិបាលកិច្ចសកលនិងការ រក្សាសហគមន៍រួមចែករំលែកសុខទុក្ខដើម្បីមនុស្សជាតិ។ ក្នុងថ្ងៃទី២០មេសានេះផងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នៃប្រទេសកម្ពុជា ក៏បានចូលរួមក្នុងការផ្តល់អនុសាសន៍នៅក្នុងសុន្ទរកថាបើកដំបូង ជាមួយនឹងប្រ សាសន៍កោតសរសើរដលប្រទេសចិននិងគោលនយោបាយខ្សែក្រវាត់់និងផ្លូវ ដែលបានដើរតួនាទីសំខាន់ ក្នុង ពិភពលោកដើម្បីការទប់ស្កាត់និងបញ្ចៀសអំពើប្រឈមដោយសារការឆ្លងវីរុសកូវីដ១៩។
https://www.youtube.com/watch?v=bECNmjBtpmo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner