សម្តេចតេជោ ហ៊ុន សែន ទទួលការចាក់វ៉ាក់សាំងដូសទី២ (Video inside)

សម្ដេចតេជោ ហ៊ុន សែនដែលនឹងត្រូវអញ្ជើញបំពេញទស្សនកិច្ចការងារក្នុងប្រទេសឥណ្ឌូណេស៊ីនាចុងសប្តាហ៍ នេះ បានទទួលការចាក់វ៉ាក់សាំងAstraZeneca ដូសលើកទី២រួចរាល់ហើយនៅថ្ងៃនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២០មេសានេះ ក៏ទទួលការចាក់វ៉ាក់សាំងដូសទី២រួចរាល់ផងដែរនៅភូមិគ្រឹះក្រុង តាខ្មៅ ខេត្តកណ្តាល។

តាមការកំណត់មុននេះ សម្តេចនិងភរិយា នឹងត្រូវអញ្ជើញទទួលយកវ៉ាក់សាំងដូសលើក ទី២នៅថ្ងៃទី២៩មេសា ប៉ុន្តែដោយសារសម្តេចនាយករដ្ឋមន្ត្រី នឹងត្រូវអញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា នាចុងសប្តាហ៍នេះ ទើបការចាក់វ៉ាក់សាំងបានរំកិលមកថ្ងៃទី២០មេសានេះវិញ។ សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃ២០មេសានេះផងដែរ បានថ្លែងថាដំណើររបស់សម្តេចទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចុងសប្តាហ៍នេះ នឹងមិនតម្រូវចាំបាច់ការជួនដំណើរទេដោយសារតែបញ្ហាកូវីដ១៩កំពុងរាតត្បាតក្នុង សហគមន៍រាជធានី។

ដំណើរធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២១របស់សម្តេចនាថ្ងៃទី២៤មេសាចុងស​ប្តាហ៍ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ត្រូវគេរាយការណ៍ថាគឺតបតាមសំណើរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោកចូកូ វីដូដូ ដែលបានអំពាវនាវរកការជួបប្រជុំជាបន្ទាន់ជាមួយរវាងមេដឹកនាំអាស៊ានទាំង១០ ដែលកិច្ចពិភាក្សាសំខាន់គឺ ផ្តោតលើបញ្ហា សភាពការណ៍នៃប្រទេសមីយ៉ាន់ម៉ា។

https://www.youtube.com/watch?v=ydjoZwzWMt4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner