ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៧ម៉ឺននាក់, ដូសទី២ បាន៣៨១,១៨០ (Video Inside)

កម្ពុជាបានបន្តការជម្រុញចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពកំពុងទប់ទល់ការផ្ទុះឆ្លងជាលើកទី ៣ក្នុងសហគមន៍នាពេលនេះ។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងទូទាំងប្រទេសក្នុងដូសលើក ទី១ មានចំនួនជាង១លាន២៧ម៉ឺន៤ពាន់នាក់, និងចំនួនមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ មាន ចំនួនជាង៣៨ម៉ឺន១ពាន់នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ ដែលការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ។

វ៉ាក់សាំងដែលកម្ពុជាបានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់ សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca សារុប៣លាន៦២ម៉ឺន៤ពាន់ដូស។ គិតត្រឹមថ្ងៃទី១៩មេសា ការចាក់ វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៩៨ម៉ឺន១ពាន់៦៦៥នាក់ និងការចាក់ដូស លើកទី២លើពលរដ្ឋស៊ីវិល មានចំនួន២៤ម៉ឺន៣ពាន់៤៣នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួន អ្នកបាន ចាក់ដូសទីមួយបានកើនដល់២៩ម៉ឺន៣ពាន់១៨១នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១៣ម៉ឺន៨ពាន់១៣៧ នាក់។ បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៩មេសា ទាំងស៊ីវិលនិង យោធា មានចំនួន១លាន២៧ម៉ឺន៤ពាន់៨៤៦នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប៣៨ម៉ឺន១ពាន់១៨០នាក់។

https://www.youtube.com/watch?v=6zD2asw5FtI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner