មនុស្ស៤នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្សចំនួន៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន មនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៤៩នាក់ហើយ។ មនុស្សទាំង៤ដែលបានស្លាប់ចុងក្រោយ នេះ រួមមានបុរស២នាក់អាយុ៦៥និង៧២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត, ស្ត្រីម្នាក់អាយុ៤៨ឆ្នាំនៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ និងម្នាក់ទៀតជាស្ត្រីអាយុ៤០ឆ្នាំ នៅមណ្ឌលសុខភាពចាក់អង្រែ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាអ្នកជំងឺទាំងបួននាក់ បានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដោយការ រលោកសួតទាំងសងខាង។

https://www.youtube.com/watch?v=SsCWdI__X1o
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner