លោកស្រី គឹម ញឹប ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ ដែលផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល
ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចុះដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ រុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ និងប្រជាពលរដ្ឋ មកទិញទំនិញ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីឈានដល់ការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩។
ទន្ទឹមនេះ លោកស្រី អភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនអាជីករទាំងអស់ទៅយកសំណាកពិនិត្យរកមេរោគកូវីដ១៩ នៅអនុវិទ្យាល័យ និងបឋមសិក្សាដង្កោឱ្យបានគ្រប់គ្នា និងបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវក្រោយពេលយកសំណាករួចរាល់។ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕